Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរដោយការអធ្យាស្រ័យ! ស្លាប់៧នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែសីហាម្សិលមិញ

27-08-2019 06:47

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់, របួសស្រាល ៥នាក់ និងរបួសធ្ងន់ ១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ៧គ្រឿង, រថយន្តតូច ៨គ្រឿង, រថយន្ដធុនធំ ៣គ្រឿង និងយានផ្សេងៗ ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, មិនគោរពសិទ្ធិ, កត្តាយាន និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៦១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៣៦នាក់ របួសធ្ងន់២២៤នាក់ និងរបួសស្រាល ១២៧នាក់៕