(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,០៥៧គ្រឿង រកឃើញល្មើសច្បាប់ ១,៦៨២គ្រឿង(ម៉ូតូ៧៦%), អប់រំ៣៩៨គ្រឿង និងផាកពិន័យ ១,២៨៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ២,៨៦៥គ្រឿង, អប់រំ ២៦៨គ្រឿង និងផាកពិន័យ ៩៩៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤៦,៥៥១គ្រឿង រកឃើញយានយន្តល្មើស ៣០,៦៦៤គ្រឿង(ម៉ូតូ៦២%) ក្នុងនោះអប់រំ១២,៧៣៨គ្រឿង និងផាកពិន័យ ១៧,៩២៦គ្រឿង៕