(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងដល់និស្សិតដែលមានជំនាញស្ថាបត្យកម្ម នគរូបនីយកម្មវិទ្យា ទេសចរណ៍ ឬជំនាញពាក់ព័ន្ធថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងរៀបចំការប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មនៅខេត្តកំពត ក្រោយប្រធានបទ វិថីលក់ម្ហូបអាហារ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងអនាម័យសុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម និងអនាម័យសុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ក៏ដូចជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាអំពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណីរបស់ប្រជាជននៅតាមតំបន់ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបាននូវមុខរបបទទួលទានពីវិស័យទេសចរណ៍ និងមួយវិញទៀតដូចជាដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ នៅខេត្តកំពតផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតទាំងស្រុង៖