(ភ្នំពេញ)៖ ដោយមើលឃើញពីការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្នុងការប្រើប្រាស់កម្មវិធីថ្មីរបស់ផលិតផលភេជ្ជៈ PEPSI «Pepsi Rewards App» ក្នុងការផ្តល់រង្វាន់យ៉ាងច្រើនដល់អតិថិជន ដែលចូលចិត្តទទួលទានភេសជ្ជៈ PEPSI ក្រុមហ៊ុន Cambrew បានចុះអនុស្សរណយោគយល់គ្នាជាមួយក្រុមហ៊ុន WING ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលបានឈ្នះរង្វាន់ អាចទៅបើកបានដោយផ្ទាល់នៅគ្រប់សាខា WING ទូទាំងប្រទេសតែម្តង។
ពិធីចុះអនុស្សរណយោគយល់គ្នា ព្រមទាំងប្រកាសជាផ្លូវការ នូវការប្រើប្រាស់កម្មវីធី Pepsi Rewards App នេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅ Day Light Plaza ផ្សារទំនើបអ៊ីអន១ ក្រោមអធិបតីភាពលោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambrew និងលោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន WING រួមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោក Michael Jensen បានលើកឡើងថា «យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឱកាសការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។ App នេះត្រូវបានបង្កើតឡើងដើម្បីជាការឆ្លើយតបទៅនឹងអតិថិជន ដែលតែងតែផ្តល់ការគាំទ្រចំពោះភេសជ្ជៈ Pepsi ដោយការផ្តល់ជូននូវភាពសប្បាយរីករាយដល់អតិថិជនតាមរយៈការផ្តល់ជារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់»។
លោក Michael Jensen បានអគុណដល់ដៃគូសហការ ដែលមិនអាចខ្វះបានសម្រាប់កម្មវិធីមួយនេះ អាចដំណើរទៅបាន គឺក្រុមហ៊ុន WING និងអគុណសម្រាប់ភាពជឿជាក់ និងការផ្តល់នូវកិច្ចសហប្រតិបត្តិការរបស់អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើឱ្យយើងទទួលបាននូវភាពជោគជ័យ។
លោក Manu Rajan ក៏បានលើកឡើងដែរថា លោកពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នៃការដាក់ឲ្យដំណើរការ Pepsi Rewards App នាឱកាសនេះ និងអបអរសាទរចំពោះភាពជោគជ័យថ្មីមួយទៀត របស់ក្រុមហ៊ុនភេសជ្ជៈអង្គរ ដែលតែងតែផ្តល់នូវការតបស្នង ចំពោះអតិថិជនរបស់ខ្លួន ដែលបាននឹងកំពុងគាំទ្រ រាល់ផលិតផលរបស់ក្រុមហ៊ុន។ Wing នឹងបន្តការប្តេជ្ញាសហការយ៉ាងល្អជិតស្និទ្ធបំផុត ជាមួយក្រុមនឹងហ៊ុនភេសជ្ជៈអង្គរ ក្នុងគោលបំណងបម្រើជូន ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជន និងដើម្បីភាពជោគជ័យក្នុងអាជីវកម្មទាំងអស់គ្នា។
សូមបញ្ជាក់ដែរថា ដើម្បីទទួលបានរង្វាន់ពីកម្មវិធី Pepsi Rewards Appនេះ អតិថិជនគ្រាន់តែទទួលទានភេសជ្ជៈ Pepsi Pepsi Twist, Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP ហើយរកមើលលេខកូដ១០ខ្ទង់ក្នុងក្រវិលកំប៉ុង រួចបញ្ចូលទៅក្នុងកម្មវិធី Pepsi Rewards App នោះអតិថិជននឹងឈ្នះបានពិន្ទុជាច្រើន គ្រប់កំប៉ុងទាំងអស់សុទ្ធតែមានពិន្ទុ ហើយអតិថិជនអាចយកពិន្ទុទាំងនោះ ទៅប្តូរយកជាសាច់ប្រាក់នៅតាមភ្នាក់ងារ WING ដែលមាននៅទួទាំងប្រទេសផងដែរ។
ក្រៅពីសាច់ប្រាក់អតិថិជនក៏អាចប្តូរជារង្វាន់ផ្សេងៗ ដែលមានក្នុង Pepsi Rewards App ហើយរឹតតែអស្ចារ្យជាងនេះទៅទៀតនោះ គ្រន់តែដោនឡោត Pepsi Rewards App អតិថិជននឹងអាចចូលរួមការឈ្នះរង្វាន់រៀងរាល់ខែ តាមរយៈការចាប់ឆ្នោត នឹងប្រកាសលើទំព័រ Facebook Pepsi ។ ដែលរង្វាន់មានដូចជា ម៉ូតូ និងទូស័ព្ទដៃ រួមទាំងរង្វាន់ផ្សេងៗទៀតផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.facebook.com/pepsicambodia/ ឬទាក់ទងតាម Hot line: 086 971 000 ៕