(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នាថ្មីៗនេះ បានដាក់ចេញនូវវិធានការ ១១ ចំនុចប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងសកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត «ថ្លៃសូន្យ» (Zero Package Tours)។
ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមដាក់វិធានការនេះ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ និងជនជាតិខ្មែរនិយាយភាសារុស្សី សមាគមមគ្គទ្ទេសក៏ទេសចរណ៍ភាសាចិន សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាជប៉ុនអង្គរ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាអាល្លឺម៉ង់ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍រាជធានីភ្នំពេញ ជាដើម។
ក្រសួងទេសចរណ៍ ក៏អំពាវនាវឱ្យប្រតិបត្តិការទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តវិធានការទាំង ១១ចំនុចខាងលេី។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រសិនបើមានព័ត៌មាន ឬក៏មានករណីមិនប្រក្រតីពាក់ព័ន្ធការអនុវត្តបែប zero package Tours ពី ភាគីពាក់ព័ន្ធណាមួយ សូមមេត្តាផ្តល់នូវព័ត៌មានមកលេខទូរស័ព្ទ 092779833 ឬ 092 706 565៕
ខាងក្រោមនេះ ជាវិធានការ១១ចំណុច ទប់ស្កាត់កញ្ចប់ទស្សនកិច្ច ដែលមានតម្លៃសូន្យ