(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានចូលរួមសហការជាមួយនឹងអង្គការ Orbis និងមន្ទីរពេទ្យថែទាំភ្នែកចល័ត Flying Eye (FEH) ដើម្បីគាំទ្រដល់សេវាកម្មថែរក្សាភ្នែក ក្នុងប្រទេសវៀតណាម។

ដោយមានគោលបំណងក្នុងការជួយដល់មនុស្សច្រើនជាង២លាននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេលវែងមួយ ដែលមានឈ្មោះថា «Bright eyes for Vietnamese (ពន្លឺភ្នែកដ៏ត្រចះត្រចង់សម្រាប់ប្រជាជនវៀតណាម)» ជាមួយនឹងអង្គការ Orbis កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

ក្នុងអនុស្សារណៈនេះ ក្រុមហ៊ុន Vietjet នឹងបណ្តាក់ទុនក្នុងទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក ទៅលើគម្រោងនេះ ដោយចាប់ផ្តើមពីការសាងសង់មជ្ឈមណ្ឌលព្យាបាល់ភ្នែក សម្រាប់ទារកកើតមិនគ្រប់ខែ នៅខេត្ត Dak Lak និង Thanh Hoa ក្នុងប្រទេសវៀតណាម។

Vietjet ក៏នឹងចាប់ដៃគូជាមួយនឹងអង្គការ Orbis ដើម្បីផ្សព្វផ្សាយកម្មវិធីអប់រំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងលើការការពារទូទាំងប្រទេស។

អង្គការ Orbis បានជួយគាំទ្រសេវាថែទាំភ្នែករបស់វៀតណាម អស់រយៈពេល១៧ឆ្នាំមកហើយ ហើយមន្ទីរពេទ្យ ចល័ត Flying Eye ដែលជាកម្មវិធីរបស់អង្គការមួយនេះ បានជួយគាំទ្រអស់រយៈពេល១០ឆ្នាំ។

ក្នុងគម្រោងរយៈពេលវែងមួយនេះ ក្រុមហ៊ុន Vietjet និងអង្គការ Orbis រំពឹងទុកថា នឹងសម្រេចបាននូវសមិទ្ធផលទ្វេដង បើធៀបទៅនឹងសមិទ្ធផលកាលពីមុនរបស់ Orbis នៅប្រទេសវៀតណាម ក្នុងការសហការដែលកំពុងបន្ត ដើម្បីបង្ការភាពខ្វាក់ និងជំងឺភ្នែក។

សម្រាប់យន្តហោះរបស់មន្ទីរពេទ្យ Flying Eye មានប្រវែងពីស្លាបម្ខាងទៅម្ខាងទៀតចំនួន៥០ម៉ែត្រ កម្ពស់ ១៧,៨ម៉ែត្រ និងប្រវែង ៥៥,៣ម៉ែត្រ។ កាប៊ីន មានទំហំ៦១០ម៉ែត្រការ៉េ និងត្រូវបានរចនាជា មន្ទីរពេទ្យខ្នាតតូចមួយ។ ចាប់ពីបន្ទប់វះកាត់ កាវះកាត់ភ្នែកបែប 3D នឹងត្រូវផ្សាយទៅកាន់មន្ទីរបណ្តុះបណ្តាលទូទាំងពិភពលោក។

មន្ទីរពេទ្យចល័ត Flying Eye បានធ្វើដំណើរទូទាំងពិភពលោក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងជួយដល់កន្លែងដែលមានវិបត្តិ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com ទំនាក់ទំនងព័ត៌មាន៖ +855 93 324283!