Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩

26-08-2019 10:08

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនជនរួមជាតិ ស្របពេលប្រជាជនកម្ពុជា នៅទូទាំងប្រទេសកំពុងរស់ នៅក្នុងបរិយាកាសនៃសុខសន្តិភាព និងការអភិវឌ្ឍ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ទទួលបាននូវការទុកចិត្តនិងគាំទ្រ ពីប្រជាពលរដ្ឋឱ្យបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយ ស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖