(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,២៩៥គ្រឿង រកឃើញល្មើសច្បាប់១,៥៩១គ្រឿង (ម៉ូតូ៨៥%), អប់រំ២៣៣គ្រឿង និងផាកពិន័យ ១,៣៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ២,០៣៤គ្រឿង, អប់រំ ១៤១គ្រឿង និងផាកពិន័យ ១,៣១៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤១,៤៩៤គ្រឿង រកឃើញយានយន្តល្មើស ២៨,៩៨២គ្រឿង(ម៉ូតូ៦១%) ក្នុងនោះអប់រំ១២,៣៤០គ្រឿង និងផាកពិន័យ ១៦,៦៤២គ្រឿង៕