(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារជាច្រើនទៀត។ ប្រតិបត្តិការ បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារមួយរូប បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី ដែលជាមេបញ្ជាការ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ស៊ុយ កក្កដា ហៅចិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ សមត្ថកិច្ច ក៏ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ស្មើនឹង១.១៤ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់
(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារជាច្រើនទៀត។ ប្រតិបត្តិការ បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារមួយរូប បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី ដែលជាមេបញ្ជាការ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ស៊ុយ កក្កដា ហៅចិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ សមត្ថកិច្ច ក៏ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ស្មើនឹង១.១៤ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕