Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ចរន្តអគ្គិសនី នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដោយសាររថភ្លើងបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប

25-08-2019 13:30

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៥៥នាទីព្រឹក ខ្លួនបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P433-F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ ជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថភ្លើងរបស់ក្រុមហ៊ុន Royal Railway បានបើកទាក់ មានទីតាំងស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៤៖៣០នាទីរសៀល។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕