(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង, សភាពការណ៍មិនមានភាពតានតឹងនោះឡើយ (ចុចអាន)
២៖ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ, ភាគីទាំងពីរកំពុងចរចាគ្នា (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឱ្យកម្លាំងប្រដាប់អាវុធ មានងារជា «ឧកញ៉ា» ទៀតឡើយ (ចុចអាន)
៤៖ ទីបំផុតសម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង (ចុចអាន)
៥៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ តំបន់បាត់ដំបង និងតំបន់ព្រះសីហនុ (ចុចអាន)
៦៖ ចិនប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលឈប់ផ្តល់អាជ្ញាប័ណ្ណល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណិត (ចុចអាន)
៧៖ ក្រុមហ៊ុន ជុងយៀន ដឹកសំណល់ផ្លាស្ទីក១៤កុងតឺន័រ ត្រឡប់ទៅវិញហើយ នៅសល់៦៩ទៀត សុំពន្យារពេលដោយសារបញ្ហាអាកាសធាតុ (ចុចអាន)
៨៖ សហភាពអឺរ៉ុបផ្ដល់ជំនួយ១១២លានអឺរ៉ូ សម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជា (ចុចអាន)
៩៖ កម្ពុជាបដិសេធសំណើសុំផ្តល់សញ្ជាតិដល់ពលរដ្ឋវៀតណាម សម្រាប់ការរស់នៅ និងរកស៊ីនៅតំបន់អភិវឌ្ឍន៍ត្រីកោណ (ចុចអាន)
១០៖ ការប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី១ បានបញ្ចប់ ប្រកបដោយភាពស្ងប់ស្ងាត់ និងរលូនល្អ (ចុចអាន)