(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,១៣០គ្រឿង រកឃើញល្មើសច្បាប់១,៥៥៧គ្រឿង(ម៉ូតូ៦៧%), អប់រំ៤១៨គ្រឿង និងផាកពិន័យ១,១៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,៥៤៩គ្រឿង, អប់រំ២២៩គ្រឿង និងផាកពិន័យ៧៩៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣៨,១៩៩គ្រឿង រកឃើញយានយន្តល្មើស២៧,៣៩១គ្រឿង(ម៉ូតូ៦០%) ក្នុងនោះអប់រំ១២,១០៧គ្រឿង និងផាកពិន័យ១៥,២៨៤គ្រឿង៕