(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
របាយការណ៍បឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនេះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយខ្មាន់កាំភ្លើងចំនួន២នាក់ ដែលបានធ្វើសកម្មភាព ក៏មិនទាន់ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណបាននោះដែរ ដោយពួកគេបានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់លើករណីនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕