(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្វាគមន៍ និងគាំទ្រជំរុញ ឲ្យប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី លោកឧកញ៉ា ហួត ឈឿន ធ្វើយ៉ាងណាដឹកនាំអង្គភាព ឲ្យមានដំណើរការ ល្អ និងជួយអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ចាម។
ការថ្លែងរបស់លោកអភិបាលខេត្ត ខណៈលោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទើបនឹងជាប់ឆ្នោត បានដឹកនាំសមាជិកក្រោមឱវាទ ចូលជួបសំដែងការគួរសម នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៩ នៅសាលា ខេត្តកំពង់ចាម ។
សូមរំលឹកថា បន្ទាប់ពីជាប់ឆ្នោតជ្រើសតាំង ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ លោកឧកញ៉ា ហួត ឈឿន បានប្ដេជ្ញាចិត្តថា លោក និងពង្រឹងសាមគ្គីភាព ផ្ទៃក្នុង របស់សភាពាណិជ្ជកម្ម ពង្រឹងនិងអភិវឌ្ឍធនធានមនុស្ស៖
* ជំរុញឲ្យមានការបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម។
* ជំរុញ និងលើកស្ទួយឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍និងអភិវឌ្ឍន៍ជនបទ បង្កើតកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេស សំដៅទៅលើទីផ្សារកសិផល បន្តយន្តការគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅឧស្សាហកម្មក សិកម្ម សហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែរីកចម្រើន។
* ជំរុញឲ្យមានការបង្កើតមីក្រូហិរញ្ញវត្ថុខ្នាតតូច និងមធ្យមជួយដល់អាជីវករ និងកសិករខ្នាតមធ្យមនិងតូច៕