(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលកន្លងទៅក៏បានសម្រេចដកលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី ហើយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។
ជាការកត់សម្គាល់ការសម្រេចដកលោក សេង សុវណ្ណារ៉ា ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានកើតមានឡើងបន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖