(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃចុងសប្តាហ៍ក្រៅពីផ្ញើសេចក្តីនឹករឮក ដល់បងប្អូនជនរួមជាតិហើយនោះ សម្តេចបានជូនពរដល់បងប្អូនជនរួមជាតិ ធ្វើដំណើរជិតឆ្ងាយសុខសប្បាយតាមផ្លូវ និងបានអំពាវនាវដល់បងប្អូនគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងមានការអធ្យាស្រ័យខ្ពស់ ដើម្បីមានសុវត្ថិភាពទាំងអស់គ្នា។
ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិខ្មែរ ដែលបានចូលរួមថែរក្សាសុខសន្តិភាព សម្រាប់ប្រទេសជាតិឲ្យកាន់តែ រីកម្រើនលឿនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឮកមកដល់បងប្អូន និងកូនក្មួយយុវជន កម្មករកម្មការនី ព្រមទាំងបងប្អូនជនរួមជាតិ នៅក្រៅប្រទេសផងដែរ។ សូមបងប្អូនធ្វើដំណើរឆ្ងាយជិតសុខសប្បាយតាមផ្លូវ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ឲ្យគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព សម្រាប់ប្រទេសជាតិយើងអោយកាន់តែ រីកម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍»៕