(ភ្នំពេញ)៖ ក្រោយឆ្លងកាត់វគ្គជម្រុះជាច្រើន ជាពិសេសវគ្គបុកពោះ The Six Chairs Challenge កាលពីសប្តាហ៍មុន មកដល់ពេលនេះមានបេក្ខជនសរុប ២៤នាក់ប៉ុណ្ណោះ អាចបន្តដំណើរទៅមុខទៀតបាន។

នៅវគ្គបន្ទាប់នេះ គឺជាវគ្គដ៏គួរឲ្យចាប់អារម្មណ៍ គឺវគ្គ The Judge House ដែលតម្រូវឲ្យបេក្ខជនទាំងអស់ ប្រកួតចម្រៀងនៅផ្ទះរបស់គណៈកម្មការ ហើយបេក្ខជនចំនួន៨រូប នឹងត្រូវជម្រុះចេញ។

ដោយឡែកអ្វីដែលកាន់តែពិសេស ខុសពីវគ្គមុនរបស់កម្មវិធីដ៏ល្បី X-Factor Cambodia ដែលនាំមកជូនដោយភេសជ្ជៈ វើក (WURKS) នោះគឺមានតារាកិត្តិយសចំនួន៤រូប នឹងអញ្ជើញមកចូលរួមចែករំលែក ការយល់ឃើញចំពោះបេក្ខជន និងលើកទឹកចិត្តដល់បេក្ខជនផងដែរ។

តើអ្នកគិតថា តារាកិត្តិយសរូបណានឹងមកចូលរួមក្នុងសប្តាហ៍នេះ? តើអ្នកគិតថាបេក្ខជនណាខ្លះ អាចឆ្លងផុតក្នុងវគ្គដ៏សំខាន់នេះ?

សូមរង់ចាំតាមដានទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៥ ខែសីហានេះ ទាំងអស់គ្នា៕