(ភ្នំពេញ)៖ គិតមកត្រឹមម៉ោងជិត ៧យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ រយៈពេលជាង ៦ម៉ោងហើយ ដែលអគ្គិភ័យឆេះរោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់ថមថយនៅឡើយទេ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដដែលមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន។

សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ខណៈឡានទឹកជាច្រើនគ្រឿងកំពុងបាញ់ពន្លត់គ្រោះថ្នាក់ សង្គមនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖