(ភ្នំពេញ)៖ ដើម្បីជាភាពងាយស្រួលដល់អតិថិជន នឹងជាការពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ប្រ៊េនដ៍នាឡិកាដៃ Longines របស់ប្រទេសស្វីស បានរៀបចំកម្មវិធីបើកសម្ពោធ ហាងលក់នាឡិកាដ៏ទំនើប ជាផ្លូវការជាថ្មីម្តងទៀត នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

ហាងលក់នាឡិកាដ៏ទំនើបនេះ ស្ថិតនៅផ្ទះលេខ171 ផ្លូវលេខ130 សង្កាត់ផ្សារថ្មី1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហាងថ្មីនេះទៀតសោត មានការរចនាតាមបែបបទស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញ នូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុត ជូនដល់អតិថិជនរបស់ Longines ផងដែរ។

មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម នៅក្នុងព្រឹត្តិការណ៍មួយនេះ រួមទាំងដៃគូអាជីវកម្ម ព្រមទាំងតារាដ៏ល្បីល្បាញប្រចាំកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចូលរួមជាភ្ញៀវកិត្តិយស ដោយអ្នកទាំងពីរជាអតិថិជនរបស់ Longines ផងដែរ។ បន្ទាប់ពីពិធីកាត់ខ្សែបូរ បើកសម្ពោធហាងលក់នាឡិកា ដ៏ទំនើបជាផ្លូវការនេះ ភ្ញៀវដែលបានចូលរួម នៅក្នុងកម្មវិធីទាំងអស់ ក៏ត្រូវបានអញ្ជើញ ឱ្យចូលទស្សនាហាងនាឡិកា Longines ដ៏ស្រស់ឆើតឆាយ និងម៉ូដថ្មីរបស់នាឡិកាម៉ាក Longines ថែមទៀតផង។

ក្នុងឱកាសបើកសម្ពោធនេះផងដែរ ម៉ាកនាឡិកាលំដាប់ពិភពលោកមួយនេះ ក៏បានបង្ហាញពីនាឡិកាម៉ូដថ្មីរបស់ខ្លួន ដែលជាខូឡិកស្សិនរបស់ HydroConquest ជាមួយការរួមបញ្ចូលគ្នា នូវឯកទេសល្អឥតខ្ចោះ នៃនាឡិកា និងតាមបែបប្រពៃណីយ៉ាងប្រណីត។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសទាំងពីរនេះ បញ្ជាក់ពីម៉ាកនាឡិកា ដែលមានរូបតំណាង ដោយនាឡិកាខ្សាច់មានស្លាប ដែលការរចនាដ៏វិសេសនេះ បានធ្វើឱ្យមុខកាត់បញ្ឆិតនៃនាឡិកា ស្រស់ស្អាតឡើង ដោយមានការរួមបញ្ចូលនូវពណ៌សេរ៉ាមិច។

ទន្ទឹមនឹងនេះ វាត្រូវបានបន្ថែមនូវពន្លឺទាក់ទាញ ដ៏អស្ចារ្យនិងទាន់សម័យ។ កាន់តែអស្ចារ្យនៃការរចនា នាឡិកាម៉ូដែលថ្មីនេះ ត្រូវបានបង្កើតឡើងដោយធុននឹងទឹក ដែលត្រូវបានទទួលស្គាល់ថា សាកសមបំផុតជាមួយកីឡាក្នុងទឹក។

នាឡិកាដៃម៉ាក Longines មានប្រភពមកពីទីក្រុង Saint-Imier នៃប្រទេសស្វីស តាំងពីឆ្នាំ១៨៣២ មកម្ល៉េះ។ ក្រុមហ៊ុនផលិតនាឡិកាដៃម៉ាក Longines រក្សាបាននូវភាពខ្លាំងរបស់ខ្លួន បែបប្រពៃណី រូបរាងស្អាតឆើតឆាយ និងការគុណភាពដ៏ល្អ។

ជាមួយនឹងបទពិសោធជាច្រើនជំនាន់ ក្នុងនាមជាជើងឯកលំដាប់ពិភពលោក ខាងរក្សាពេលវេលាដ៏សុក្រឹត និងជាដៃគូរបស់សហព័ន្ធកីឡាអន្តរជាតិ, Longines ក៏បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងពិភព នៃកីឡាអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមត្រូវបានពិភពលោកទទួលស្គាល់ថា ជាម៉ាកនាឡិកាដៃ ប្រកបដោយភាពស្រស់ឆើតឆាយ Longines ក៏ជាប្រ៊េនដ៍មួយ របស់ក្រុមហ៊ុន Swatch Group Ltd., ដែលជាក្រុមហ៊ុនផលិតនាឡិកាដៃ ឈានមុខគេនៅលើពិភពលោក។

ហាងនាឡិកាដៃម៉ាក Longines ដែលមានរូបសញ្ញានាឡិកាខ្សាច់មានស្លាប មានទីតាំងនៅក្នុងប្រទេស ជាង១៥០ ប្រទេសទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ +855 12 955 024 ៕