(ភ្នំពេញ)៖ ស្កាយវីឡា (Sky Villa) ដែលជាគម្រោងខុនដូប្រណីតបំផុត និងខ្ពស់បំផុតមួយ ក្នុងចំណោមអគារខ្ពស់បំផុតដទៃទៀត គ្រោងបញ្ចប់ការសាងសង់ នៅក្នុងរាជធានីភ្នំពេញ បានប្រកាសបើកលក់ជាផ្លូវការហើយ តាមរយៈសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែសីហានេះ។

ស្កាយវីឡា គឺជាខុនដូដែលមានទំហំយូនីតធំទូលាយជាងគេ ចាប់ពី២៧២ម៉ែត្រការ៉ែ រហូតដល់៥០៩ម៉ែត្រការ៉េ ជាន់លំហរអាកាសពីរជាន់ ដែលមានសម្ភារបរិក្ខារ តាមរបៀបរស់នៅបែបស៉ីវីល័យ អាចគយគន់ទេសភាពទីក្រុង ដ៏ស្រស់ត្រកាល ព្រមទាំងមាន Sky Villa Club ដែលជាទីកន្លែងផ្តល់ជូននូវពិសោធន៍ ស្រស់ស្រូបអាហារពេលល្ងាច និងការកំសាន្តដ៏សម្បូរបែបនេះ។ គម្រោងខុនដូប្រណីតខាងលើនេះ វិនិយោគឡើងដោយក្រុមហ៊ុន MCC Singapore មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក Tan Zhiyong នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានថ្លែងថា លោកមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងគម្រោងខុនដូ ស្កាយវីឡា ដើម្បីបង្កើតបែបបទថ្មី នៃការរស់នៅបែបប្រណីតបំផុត នៅក្នុងរាជធានីភ្នំពេញ។ លោកបន្តថា ក្នុងនាមជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត និងជាទីក្រុង ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស នៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានគេសម្គាល់ អំពីកំណើននៃប្រជាជន ដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ ដូច្នេះខុនដូ ស្កាយវីឡា ចូលរួមចំណែកជាលំនៅដ្ឋាន ក្នុងក្តីប្រាថ្នារបស់ពួកគេ។

លោក Tan Zhiyong បន្តទៀតថា ស្កាយវីឡា ជាគម្រោងខុនដូ ដែលមានអគារកម្ពស់ ៣៥ជាន់ ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ (អគារនីមួយៗមាន១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន៤ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់១០ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំឲ្យសាលបដិសណ្ឋារកិច្ចមួយនេះ ក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនា អគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ដ៏ល្បី។

តាមរយៈការរចនាដ៏ល្អឯកនេះ អាចធ្វើឲ្យនដូស្កាយវីឡា បំបែកកំណត់ត្រាជាគម្រោងរស់នៅ ស្ថិតចំកណ្តាលរាជធានី ដែលមានភាពទូលាយជាងគេនមាន ទំហំលំនៅដ្ឋានចន្លោះពី២៧២ម៉ែត្រការ៉េ ទៅដល់៥០៩ម៉ែត្រការ៉េ។ លំនៅដ្ឋាននីមួយៗ មានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងនទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌ នៃទីក្រុងដ៏ស្រស់ត្រកាលនាពេលរាត្រី។

ក្នុងនាមជាគម្រោងបែបធម្មជាតិបៃតង នៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់ផ្ទាល់ដីរបស់ខុនដូ ស្កាយវីឡា ត្រូវបានរចនា ជាសួនច្បារ អមជាមួយដើមឈើបៃតង ហើយមិនតែប៉ុណ្ណោះនៅតាមយូនីតនីមួយៗ ក៏មានទីធ្លាល្មមគ្រប់គ្រាន់ សម្រាប់ធ្វើជាសួនផ្ទាល់ ខ្លួនផងដែរ ខណៈជាន់លំហអាកាសពីរជាន់ មានបំពាក់សម្ភារបរិក្ខារ តាមរបៀបរស់នៅទំនើប ជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរយ៉ាងស្រស់ស្អាត។

បើតាមលោក Tan Zhiyong ជាន់ទី៣៤ នៃខុនដូ ស្កាយវីឡា អ្នកស្នាក់ន អាចប្រើប្រាស់សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និងសួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យនៃទីក្រុង ខណៈនៅជាន់ទី៣៥ គឺ Sky Villa Club ដែលផ្តល់នូវកន្លែងសម្រាប់អានសៀវភៅ មានក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសាលកំសាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយវីឡា ក៏មានសាលពិធីដ៏ធំមួយទៀត ឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿ ដែលលោកអ្នកអាចប្រារព្ធពិធីជួបជុំកំសាន្តផ្សេងៗ បានយ៉ាងសប្បាយ។

សូមបញ្ជាក់ថា ខុនដូ ស្កាយវីឡា ជាគម្រោង ដែលគ្រប់គ្រងដោយក្រុមហ៊ុន MCC Singapore ដែលបានបង្កើតឡើងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុង ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ក៏ដូចជាសំណង់សម្រាប់គម្រោងលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ មានទីតាំងស្ថិតនៅចំកណ្តាល នៃតំបន់ពាណិជ្ជកម្ម ដែលមានចរាចរណ៍ដ៏មមាញឹក និងស្ថិតនៅក្បែរតំបន់ទិញទំនិញបឹងកេងកង ដែលជាតំបន់អចលនទ្រព្យ ឈានមុខគេបំផុតនៅកម្ពុជា។ ខុនដូ ស្កាយវីឡា ត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅត្រឹមខែមិនា ឆ្នាំ២០២០៕