(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៣៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៦៦នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ ២៣ករណី ឃាត់ខ្លួន ៤៧នាក់ និងប្រើប្រាស់ ១១ករណី ឃាត់ខ្លួន ១៩នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប ៦,០៤៣ករណី ដោយឃាត់មនុស្សចំនួន ១៣,០៩៥នាក់ (ស្រី ៩០៨នាក់)៕