(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៤៦១គ្រឿង រកឃើញល្មើសច្បាប់ ១,៨៣២គ្រឿង (ម៉ូតូ៧៤%) អប់រំ ៤៥០គ្រឿង និងផាកពិន័យ ១,៣៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៣០៤គ្រឿង, អប់រំ២៧៤គ្រឿង និងផាកពិន័យ ១,១០៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣៣,០៦៩គ្រឿង រកឃើញយានយន្តល្មើស ២៥,៨៣៤គ្រឿង (ម៉ូតូ៥៩%) ក្នុងនោះអប់រំ ១១,៦៨៩គ្រឿង និងផាកពិន័យ ១៤,១៤៥គ្រឿងផងដែរ៕