Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): អគ្គិភ័យឆេះរោងចក្រផលិតពូក នៅខណ្ឌមានជ័យ កាន់តែរីករាលដាលខ្លាំងឡើង, សមត្ថកិច្ចកំពុងសង្គ្រោះ (Video Live)

23-08-2019 15:49

(ភ្នំពេញ)៖ គិតមកត្រឹមម៉ោងជិត៤ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ រយៈពេលជាង៣ម៉ោងហើយ ដែលអគ្គិភ័យឆេះរោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់ថមថយនៅឡើយទេ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យនេះកំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ខណៈកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ ឡានទឹកជាច្រើនគ្រឿងកំពុងបាញ់ពន្លត់គ្រោះថ្នាក់សង្គមនេះ៕