(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន Campura Triangulum Corporation បានសហការជា មួយក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ នៅលើពិភពលោក លើវិស័យបច្ចេកវិទ្យា បានបង្កើតសិក្ខាសាលាមួយ ស្តីអំពី «Business Modernization with Data, Automation and API»។
លោក ឈីវ ស័ក្តដា ដែលជា Head of Business Applications Division របស់ក្រុមហ៊ុន Campura បានលើកឡើងថា «ក្រុមហ៊ុន Campura ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូ ដែលទទួលសិទ្ធិ ក្នុងការលក់ផលិតផល IBM នៅក្នុងប្រទេសកម្ពុជា»។
លោកថា ការធ្វើសិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយផ្នែក Digital Transformation, AI and API Solution ដែលជាផ្នែកមួយដ៏សំខាន់ និងគួរអោយយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ។ ក្នុងនោះដែរ ភាពជាដៃគូររវាង Campura និង IBM បានជួយសំរួលដល់អតិថិជននូវរាល់តម្រូវការជាច្រើន ដើម្បីឈានទៅរកភាពជោគជ័យ។
លោកស្រី Jeanie Tan ដែលជា ASEAN Hybrid Data Management Leader តំណាងអោយក្រុមហ៊ុន IBM បានថ្លែងទៅកាន់សំណាក់អតិថិជនថាក្រុមហ៊ុន IBM ជាក្រុមហ៊ុនផ្នែក Technology ដ៏ល្បីល្បាញទូទាំងសកលលោក ទៅលើការផ្គត់ផ្គង់ផលិតផលជូនអតិថិជន និងជាពិសេសការផ្តល់នូវដំណោះស្រាយ រាល់បញ្ហារបស់អតិថិជនដែលកើតមានឡើង។
លោកស្រីក៏បានធ្វើបទបង្ហាញអំពី Digital Transformation Journey with IBM Integrated Analytics System ទៅលើការណែនាំចំពោះការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ហើយភាពជោគជ័យក្នុងស្ថាប័នរបស់អតិថិជន នឹងត្រូវបានជំរុញដោយការផ្តល់ជូននូវការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន IBM នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន។
លោក Daryl Peh ដែលជា ASEAN Data and AI Executive Architect របស់ក្រុមហ៊ុន IBM លោកក៏បានធ្វើបទបង្ហាញទៅដល់អតិថិជនគ្រប់វិស័យអោយបានស្គាល់ថា IBM AI Solution គឺជាផលិតផលដែលមានការពេញនិយម និងឈានមុខគេផងដែរ ព្រមទាំងបានផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជនដូចជាការការពារនិងថែរក្សា Data របស់អតិថិជន។
លោក Peter Pang ដែលជា ASEAN Business Leader – Integration and Development របស់ក្រុមហ៊ុន IBM លោកក៏បានបន្តថា បច្ចុប្បន្ន គ្រប់អាជីវកម្មខ្នាតតូច និងធំជាច្រើន កំពុងតែ ពេញនិយមប្រើប្រាស់ផលិតផល IBM Sofware Solution ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងស្ថាប័ន និងផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពជោគជ័យ របស់អតិថិជន។
លោក Kuah Ann Thye ដែលជា Asia Pac Digital Business Automation Leader របស់ក្រុមហ៊ុន IBM ក៍បានសំដែងនូវការអរគុណទៅកាន់អតិថិជនដែលបានចូលរួមនៅក្នុងកម្មវិធីនេះ និងទទួលយកនូវចំណេះដឹងថ្មីៗ និងការយល់ដឹងពីររបៀបប្រើប្រាស់ លើវិស័យផ្នែកបច្ចេកវិទ្យាមួយ ដែលជួយសម្រួលក្នុងស្ថាប័ននិង ផ្តល់ឱ្យអតិថិជននូវអត្ថប្រយោជន៍ ថែមទាំងជួយជំរុញអាជីវកម្មអោយកាន់តែរីកចំរើនជាបន្តបន្ទាប់៕