(ភ្នំពេញ)៖ សាលាអាយឃ្យូផាសវ៉េស៍អន្តរជាតិ ទីតាំងភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ ដែលជាដៃគូសហការ ជាមួយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានប្រកាសជ្រើសរើសសិស្សានុសិស្ស ចំនួន២០០នាក់ ឲ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០១៩-២០២០ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។

សាលារៀនមានបរិស្ថាន អនាម័យស្អាត បន្ទប់រៀនធំទូលាយ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ដែលនាំចូលមកពីបរទេស ដែលទទួលស្គាល់កម្រិតគុណភាព អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក មានអាងហែលទឹក តារាងបាល់ទាត់ផ្ទាល់ខ្លួន និងកន្លែងក្មេងលេង ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់។

គ្រូបង្រៀនទាំងជាតិ និងអន្តរជាតិ សុទ្ធតែមានបទពិសោធន៍លើវិជ្ជាជីវៈ និងគរុកោសល្យច្បាស់លាស់ ការបង្រៀនមានលក្ខណៈកំសាន្ត មានការទាក់ទាញ ងាយស្រួលឲ្យសិស្សរៀនឆាប់ចេះ ឆាប់ចាំបានល្អ។

សូមទំនាក់ទំនងសួរ ព័ត៌មានសិក្សាលម្អិតតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៧០០ ១១១ / ០៦៦ ៦៣៦ ៩៩៩ , Facebook: IQ Pathways International School អាសយដ្ឋាន៖ អាគារ ១៣៥ -១៣៦ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

* កម្មវិធីសិក្សាអប់រំចំណេះទូទៅខ្មែរ អនុវត្តតាមបទដ្ឋានក្រសួងអប់រំ យុវជន និងកីឡា

* ថ្នាក់មត្តេយ្យអន្តរជាតិ អនុត្តតាមបទដ្ឋានម៉ុនតែសសូរីអន្តរជាតិ (International Montessori) ដែលទទួលស្គាល់ដោយ International Montessori Council (IMC)

* ថ្នាក់បឋមសិក្សាអន្តរជាតិ អនុវត្តតាមបទដ្ឋានអប់រំរបស់សហរដ្ឋអាមេរិក Common Core State Standards (CCSS) និងមានភាសាចិនកុកងឺ (Chinese Madarin) ផងដែរ៕