(កោះកុង)៖ ដើម្បីពិគ្រោះយោបល់ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាននៃការរស់នៅ និងបង្កើនយុទ្ធសាស្រ្តបន្ថែម ជូនប្រជាពលរដ្ឋ, រដ្ឋបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានរៀបចំបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកសីមា ស្ថិតឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពិធីនេះ ធ្វើឡើងដោយមានការចូលរួមក្រោមវត្តមានលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា រួមមន្ត្រីរាជាគ្រប់ស្ថាប័ន និងពលរដ្ឋតាមមូលដ្ឋាន។
លោក ចា ឡាន់ បានថ្លែងថា វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារបស់ស្រុកមណ្ឌលសីមា ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយនូវតួនាទីភារកិច្ច និងទំនាក់ទំនងការងារ រវាងក្រុមប្រឹក្សា និងគណៈអភិបាល ព្រមទងសម្ធិផលដែលរដ្ឋបាលស្រុកសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការអភិវឌ្ឍតាមមូលដ្ឋាន ក៏ដូចជាការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យគាត់បានយល់ដឹងកាន់តែច្បាស់។
លោកបានបន្ថែមថា ឆ្លងតាមការពិភាក្សាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាលើកប្រធានបទចំនួន៣៖
១៖ ផ្សព្វផ្សាយតារាងតំលៃសេវារដ្ឋបាលបាលនៅសាលាស្រុកមណ្ឌលសីមា (សម្រាប់យន្តការច្រកចេញចូលតែមួយ)។
២៖ ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការសុំច្បាប់សាងសង់។
៣៖ ផ្សព្វផ្សាយសេចក្តីណែនាំ របស់រដ្ឋបាលស្រុក ស្តីពីការគ្រប់គ្រងគំនរសម្រាមនៅទីប្រជុំជនស្រុកមណ្ឌលសីមា និងផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋ បញ្ចេញយោបល់ពីភាពលំបាក នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលក្នុងសម្របសម្រួលជូនគាត់ ទៅតាមលទ្ធភាពដែលអាចពិគ្រោះបាន។
លោក ហាក់ ឡេង បានថ្លែងប្រាប់ឲ្យដឹងថា ការរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បានរៀបចំឡើងចំនួន៣ឃុំ គឺឃុំប៉ាក់ខ្លង ឃុំទួលគគីរ និងឃុំពាមក្រសោប ហើយវេទិកាផ្សព្វផ្សាយនេះ ទទួលបានផ្លែផ្កាច្រើនក្នុងការជួយដោះស្រាយ និងសម្រួលជូនប្រជាពលរដ្ឋ ទៅលទ្ធភាពដែលអាជ្ញាធរអាចដោះស្រាយជូនបាន ហើយកន្លែងណាអាជ្ញាធរ មិនអាចដោយស្រាយបានហួសពីសមត្ថកិច្ចស្រុក លោកនឹងយកសំណើរនេះ ជូនរដ្ឋបាលខេត្តដើម្បីចាត់ការបន្ត តែចំណុចណាដែលអាជ្ញាធរស្រួលបាន លោកនិងសម្រួលជូនក្នុងការសំណូមពររបស់គាត់។
លោកបានបញ្ជាក់ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ចង់ឲ្យប្រជាពលរដ្ឋបញ្ចេញយោបល់ក្នុងមូលដ្ឋាន នៅចំណុចណាដែលមានការលំបាក ដើម្បីឲ្យអាជ្ញាធរដឹងងាយស្រួលអាជ្ញាធរ ចុះត្រួតពិនិត្យការងារទាំងនោះ។ លោកអភិបាលស្រុក ក៏សូមឲ្យអាជ្ញាធរភូមិឃុំ ចុះពិនិត្យតាមមូលដ្ឋានរបស់ខ្លួន ហើយព័ត៌មានលម្អិតជូនរដ្ឋបាលស្រុកឲ្យលឿន ដើម្បីធ្វើការសម្រួលជូនប្រជាពលរដ្ឋ៕