Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងមួយថ្ងៃបួនដង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

22-08-2019 18:37

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងមួយថ្ងៃបួនដង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ធ្វើទស្សនកិច្ចក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលភ្ញៀវដែលមកដើរទស្សនារោងចក្រ នឹងទទួលបានបទពិសោធន៍ថ្មីៗ ព្រមទាំងមានឱកាសបានឃើញដោយផ្ទាល់ នូវសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដែលមិនចាញ់រោងចក្រនៅបរទេសនោះទេ។

ភ្ញៀវដែលមកដើរទស្សនកិច្ចនៅរោងចក្រ នឹងទទួលបាននូវចំណេះដឹងស៊ីជម្រៅ អំពីសង្វាក់ផលិតកម្ម គុណភាពនៃគ្រឿងផ្សំ និងការវេចខ្ចប់ដ៏ទំនើបរបស់ស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខ ដោយមានមគ្គុទេសក៍ ដែលមានជំនាញក្នុងវិស័យនេះពន្យល់គ្រប់ដំណាក់កាល។

បន្ទាប់ពីការដើរទស្សនាសង្វាក់ផលិតកម្ម ភ្ញៀវទាំងអស់ក៏មានឱកាសភ្លក់ស្រាបៀរ និងភេសជ្ជៈស្រស់ៗរបស់ក្រុមហ៊ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវដែលដើរទស្សនារោងចក្រ អាចមានឱកាសចូលរួមជូយសង្គម តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ ដែលដាក់លក់ក្នុងរោងចក្រ ដែលប្រាក់ចំណេញទាំងអស់នោះ នឹងត្រូវបានយកទៅជួយអភិវឌ្ឍសហគមន៍វិញ៕