(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤១៧គ្រឿង រកឃើញល្មើសច្បាប់១,៤៥៤គ្រឿង (ម៉ូតូ៧១%) អប់រំ៣២៧គ្រឿង និងផាកពិន័យ ១,១២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៦៩គ្រឿង, អប់រំ២០០គ្រឿង និងផាកពិន័យ៨២៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២៧,៦០៨គ្រឿង រកឃើញយានយន្តល្មើស២៤,០០២គ្រឿង (ម៉ូតូ៥៨%) ក្នុងនោះអប់រំ១១,២៣៩គ្រឿង និងផាកពិន័យ១២,៧៦៣គ្រឿង (ម៉ូតូ៥០%)ផងដែរ៕