Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែសីហាម្សិលមិញ

22-08-2019 06:56

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់១២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២១២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០៧នាក់ របួសធ្ងន់១៧៧នាក់ និងរបួសស្រាល១១២នាក់៕