(ភ្នំពេញ)៖ លោក ហោ ណាំបូរ៉ា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺមួយ ទៅកាន់សារព័ត៌មានឥណ្ឌូណេស៊ី TEMPO ដែលបានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «និរទេសជនកម្ពុជា នឹងវិលត្រឡប់ទៅមាតុភូមិ នៅថ្ងៃឯករាជ្យជាតិ»។
តាមរយៈលិខិតនោះ លោកអគ្គរាជទូតកម្ពុជា បានរៀបរាប់ប្រាប់សារព័ត៌មានឥណ្ឌូនេស៊ីថា គណបក្សនយោបាយនេះ ធ្លាប់ទទួលបានឱកាសជាច្រើនលើកច្រើនសា ដើម្បីចូលរួមចំណែកស្ថាបនាអភិបាលកិច្ចល្អ សំដៅឆ្ពោះទៅរកការសម្រេចបាននូវលទ្ធប្រជាធិបតេយ្យដ៏រស់រវើក ស្ថិរភាពនយោបាយ ការចែករំលែកអំណាច និងការអភិវឌ្ឍ សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
លោកអះអាងថា រាជរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ ដែលស្ថិតក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានយល់ព្រមឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់ CNRP ដើរតួជាដៃគូសម្របសម្រួល នៅក្នុងការអភិវឌ្ឍ និងវឌ្ឍនភាពជារួមរបស់កម្ពុជា។ ផ្ទុយទៅវិញ វាជារឿងគួរឲ្យសោកស្តាយ ប៉ុន្តែជាការពិត គឺ CNRP បានបង្កើតចលនារបស់ខ្លួន និងចងជាបណ្តាញទាំងក្នុង និងក្រៅប្រទេសកម្ពុជា ក្រោមគោលដៅលួចលាក់របស់ពួកគេ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយបំផ្លាញឆន្ទៈពិតប្រាកដរបស់រាស្រ្ត តាមរយៈការបង្កើនអំណាច និងឥទ្ធិពលរបស់ខ្លួន៕
ខាងក្រោមនេះជាលិខិតរបស់ លោកអគ្គរាជដ្ឋទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី៖