(កំពត)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី និងលោក ជាវ តាយ អភិបាលខេត្តកំពត និងលោកស្រី បានដឹកនាំគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ សប្បុរសជន សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះពុទ្ធវង្ស ឯម ភឿង ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះជលធីវាសី ព្រះមេគណ ខេត្តកំពត។

ក្នុងនោះបច្ច័យដែលចូលបុណ្យសព ព្រះពុទ្ធវង្ស ឯម ភឿង រួមមាន៖ រដ្ឋបាលខេត្តកំពត ១លានរៀល, គណបក្សប្រជាជនកម្ពុជា ខេត្តកំពត ១លានរៀល, សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ១លានរៀល, មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាខេត្ត សរុប២,១០៥,០០០រៀល និង៤៩០ដុល្លា។

បន្ទាប់មក លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប២,០០០,០០០រៀល ដល់យាយជីតាជី ចំនួន១៦៤នាក់ និងកងកម្លាំង ចំនួន៣៦នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល៕