(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៧គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, មិនគោរពសិទ្ធិ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល២០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២០០លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០៣នាក់ របួសធ្ងន់១៦៥នាក់ និងរបួសស្រាល១១២នាក់៕