(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៥៣៤គ្រឿង រកឃើញល្មើសច្បាប់១៨៧គ្រឿង(ម៉ូតូ៤២%) អប់រំ៦៥គ្រឿង និងផាកពិន័យ១២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២៥៧គ្រឿង, អប់រំ១៦គ្រឿង និងផាកពិន័យ៤១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២០,៥៦០គ្រឿង រកឃើញយានយន្តល្មើស២១,៦១៣គ្រឿង(ម៉ូតូ៥៧%) ក្នុងនោះអប់រំ១០,៥៣៦គ្រឿង និងផាកពិន័យ១១,០៧៧គ្រឿង៕