ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង និងបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធររួចហើយ
20-08-2019 07:29
(ភ្នំពេញ)៖ លោក សែម ស៊ីផន អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះ ស៊ុក វណី្ណ អាយុ៣១ឆ្នាំ ស្រុកកំណើតនៅ ឃុំតុងរ៉ង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបាត់លិខិតផ្ទេសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងមួយកន្លែងដីលេខ(A4 )ទំហ៊ំ១២៦ ម៉ែត្រការ៉េនៅភូមិព្រៃកី ខសង្កាត់ពងទឹក ខណ្ឌដង្កោ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមិនដឹងជ្រុះបាត់នៅទីណា។
លោកបានអំពាវនាវថា បើសិនបងប្អូនណារើសបាន សូមយកមកប្រគល់ឱ្យលោក នៅសាលាខណ្ឌដង្កោ តែបើសិនជាយកទៅប្រើប្រាស់ខុសនឹងផ្លូវច្បាប់ លោកមិនទទួលខុសត្រូវឡើយ៕