(ព្រះវិហារ)៖ ពលទាហាន នាយទាហានទាំងអស់ មិនត្រឹមតែមានចំណេះចំនាញ និងភារកិច្ចការពារជាតិមាតុភូមិពីការឈ្លានពានពីដំណាក់បរទេសជិតខាងនោះទេ ប៉ុន្តែក៏ត្រូវមានចំនាញផ្សេងៗទៀត ដើម្បីឱ្យពួកគាត់កាន់តែមានសមត្ថភាពបន្ថែម លើអាជីពជានាយទាហាន។ ជាក់ស្តែងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សិក្ខាកាមដែលជាពលទាហានចំនួន៥០ បានទទួលជោគជ័យលើការ បណ្តុះបណ្តាល ជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម បញ្ជាការដ្ឋាកងទ័ពជើងគោក។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមកិច្ចសហការរវាងការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលប្រារព្ធធ្វើនៅទីបញ្ជាការកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា ឆ្លងតាមការសិក្សារៀនសូត្ររយៈពេល ៤៥ថ្ងៃនោះ លទ្ធផលពេលបញ្ចប់វគ្គរួមមាននិទ្ទេសល្អ ៦២ភាគរយ និទ្ទេសល្អបង្គួរ ២៨ភាគរយ និទ្ទេសមធ្យម ១០ភាគរយ និងទទួលបានលទ្ធផលល្អឆ្នើមចំនួន ១២រូប ដោយសិក្សាខ្លឹមសារមេរៀនលើមុខវិជ្ជាចំនួន ១៤ខ្លឹមសារ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន និងលោក អ៊ុង វុទ្ធី ចាត់ទុក្ខការដំណើរការបើក និងឈានរហូតដល់ប្រារព្ធពិធីបិទក្នុងលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមានទៅតាមការរំពឹងទុក នាពេលនេះថា ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ លើការងារជំនាញ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ព មានពេលវេលាហ្វឹកហ្វឺនរៀនសូត្រ នៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន និងលោក អ៊ុង វុទ្ធី ក៏ធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយកដ្ឋាន នយោបាយកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដែលបានផ្តល់គ្រូឧទ្ទេសនាម លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់គ្រូក្នុងការបង្ហាត់បង្រៀនដោយផ្ទាល់សំរាប់វគ្គនេះ បានដំណើរការបញ្ចប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន និងលោក អ៊ុង វុទ្ធី ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក មេបញ្ជារការមេបញ្ជាការរង នាយទាហាន នាយទាហនរង និងពលទាហាន គ្រប់កងឯកភាព នៃតំបន់ប្រតិការសឹករង ខេត្តព្រះវិហារ និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចខ្នួនខ្ពស់ និងសហការគ្នារជាធ្លុងមួយ ស្វះស្វែងគ្រប់មធ្យោបាយ និងបង្កលក្ខណៈគ្រប់យ៉ាងពីភាគីម្ចាស់សាមីអង្គភាព ក្នុងការផ្តល់ឯកសារមេរៀន សម្ភារសិក្សា ទីតាំងរៀនសូត្រ ស្នាក់នៅ ការផ្តល់សំលៀកបំពាក់ និងការហូបប្រចាំថ្ងៃរហូតធ្វើឱ្យវគ្គជំនាញនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលវិជ្ជមានតាមតាររំពឹងទុក។
ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន និងលោក អ៊ុង វុទ្ធី បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទាំងទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ឱ្យមានការីកច្រើន ក្នុងអង្គភាពក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួន សំដៅរួមចំណែករួមកសាង លើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ។
ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំសុវត្ថិភាព និងត្រៀមចុះជួយប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗពីធម្មជាតិ៕