(ភ្នំពេញ)៖ ក្នុងឱកាសដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC Airlines សម្ពោធជាផ្លូវការនូវផ្លូវហោះហើរពីរាជធានីភ្នំពេញ ទៅរដ្ឋធានីយ៉ាំងហ្គូន ក្រុមហ៊ុននេះ បាននាំអ្នកសារព័ត៌មានកម្ពុជា នៅអង្គភាពព័ត៌មាន Fresh News, Commercial News និង Jian Dan ទៅទស្សនាតំបន់ល្បីៗ របស់ប្រទេសមីយ៉ាន់ម៉ា ចំនួន៥កន្លែង។
តំបន់ល្បីល្បាញនៅមីយ៉ាន់ម៉ា ចំនួន៥កន្លែង ដែលអ្នកសារព័ត៌មានកម្ពុជា បានទស្សនាគឺ៖
១៖ ចេតិយ Shwedagon ឬវត្តមាស៖ វត្តមាសនេះមានទីតាំងស្ថិតនៅក្នុង រដ្ឋធានីយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។ វាមានកម្ពស់៩៩ម៉ែត្រ ស្ថិតនៅលើភ្នំ Singuttara នៅខាងលិចបឹង Kandawgyi ។ វត្ត Shwedagon គឺជាវត្តព្រះពុទ្ធសាសនាដ៏ពិសិដ្ឋបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះវាត្រូវបានគេជឿជាក់ថា មានផ្ទុកនូវព្រះសារីរិកធាតុ នៃព្រះពុទ្ធទាំង៤អង្គ។
២៖ វិមាន Karaweik៖ វិមាននេះ គឺជាកន្លែងមួយ ដែលគួរឱ្យកត់សម្គាល់បំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភាពទាក់ទាញដ៏ស្រស់ស្អាត នៃស្ថាបត្យកម្មដ៏ប្លែក និងជាតំណាង នៃវប្បធម៌មីយ៉ាន់ម៉ា បានធ្វើឱ្យអ្នកទេសចរ និងអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង អស់យ៉ាងច្រើនទស្សវត្សរ៍។
៣៖ ឧទ្យាន Maha Bandula ឬសួន Maha Bandula ៖ ឧទ្យាននេះត្រូវបានព័ទ្ធជុំវិញដោយសួន Maha Bandula នៅភាគខាងកើតផ្លូវ Sule Pagoda នៅខាងលិចផ្លូវ Konthe នៅខាងត្បូងផ្លូវ Maha Bandula នៅភាគខាងជើង ហើយត្រូវបានព័ទ្ធជុំវិញដោយ អាគារសំខាន់ៗមួយចំនួន។ ឧទ្យាននេះ ត្រូវបានដាក់ឈ្មោះតាមឧត្តមសេនីយ៍ Maha Bandula ដែលបានប្រយុទ្ធប្រឆាំងនឹងចក្រភពអង់គ្លេស ក្នុងសង្គ្រាមអង់គ្លេស- មីយ៉ាន់ម៉ាលើកទី១ (១៨២៤-១៨២៦)។
៤៖ មជ្ឍមណ្ឌលគ្រឿងអលង្ការមីយ៉ាន់ម៉ា។
៥៖ ទីក្រុងបុរុន៖ នេះជាអតីតជាទីក្រុងមួយ និងជារាជធានីនៃតំបន់ហ្គោហ្គោន ក្នុងប្រទេសមីយ៉ាន់ម៉ា។ វាមានទីតាំងស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រ ខាងជើងឈៀងខាងកើត នៃទីក្រុងយ៉ាំងហ្គូន។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ JC Airlines កម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានសម្ពោធជាផ្លូវការ សម្រាប់ផ្លូវហោះហើរ ពីភ្នំពេញទៅយ៉ាំងហ្គូន។ ជើងហោះហើរថ្មីនេះ មិនត្រឹមតែជាលទ្ធផលជោគជ័យដ៏អស្ចារ្យ នៅក្នុងការអភិវឌ្ឍផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ JC Airlines កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងជាសកម្មភាពអនុវត្ត របស់ក្រុមហ៊ុនខ្លួន សម្រាប់លើកកម្ពស់ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៉ីវិលផងដែរ៕