(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីនធើណិត ឌីជី គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងក្នុងឆ្នំា២០០៨ ដែលនឹងកំពុងទទួលបានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់សេវាកម្មអ៊ីនធើណិតនៅទីក្រុងភ្នំពេញ ហើយក៏ជាក្រុមហ៊ុនអ៊ីនធើណិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសគុណភាព និងសេវាកម្មផងដែរ។

ក្រុមហ៊ុនអ៊ីនធើណិត ឌីជី បច្ចុប្បន្ននេះបានទទួលការគាំទ្រពីអតិថិជន ដែលបានលើកឡើងថា ជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតល្អនៅក្នុងប្រទេសកម្ពុជា ទាំងការផ្ដល់ជូននូវបច្ចេកទេសប្រើប្រាស់ប្រភេទខ្សែកាបអុបទិក (Fiber optic To The Home) ក្នុងការតំឡើងដែលជាបច្ចេកវិទ្យាទំនើបថ្មី និងមានគុណភាព ដ៏ល្អសម្រាប់ការតភ្ជាប់បណ្តាញអ៊ីនធើណិត តាមបណ្ដាគេហដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។

ម្យ៉ាងវិញទៀតក្រុមហ៊ុន ឌីជី មិនត្រឹមតែផ្តល់ឲ្យនូវតម្លៃសមរម្យជាមួយល្បឿនអ៊ីនធើណិតលឿនក្នុងការដោនឡូត (Download) និងការអាប់ឡូតឯកសារជាច្រើន (Upload) សម្រាប់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានបន្ថែមសេវាទូរទស្សន៍ទំនើប Digi TV (OTT TV) ដែលជាសេវាកម្សាន្តល្អបំផុតសម្រាប់គ្រួសាររបស់អ្នក ដែលលោកអ្នកចំណាយត្រឹមតែ ៨.៨ ដុល្លារក្នុង១ខែតែប៉ុណ្ណោះ។ លោកអ្នកនឹងទទួលសេវាទូរទស្សន៍ ទំនើបជាមួយមុខងារ ជាច្រើនដូចជា៖ រូបភាពកម្រិត HD, ប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់ ១២០+ ជាមួយនឹងមុខងារមើលសារឡើងវិញ និងមើលវីឌីអូតាមតម្រូវការ ព្រមទាំងការមើល Youtube,Youku ដោយផ្ទាល់លើទូរទស្សន៍របស់អ្នក។

ស្របគ្នានេះដែរ ក្រុមហ៊ុនបានផ្តល់ជូនសេវាកម្ម ដល់អតិថិជនយ៉ាងល្អ និងការគាំពារពីក្រុមហ៊ុន បានធ្វើឲ្យឌីជីក្លាយជាទីចាប់អារម្មណ៍ និងទទួលបាននូវការគាំទ្រ កាន់តែ ច្រើនបន្ថែមទៀតពីសំណាក់ប្រជាជននៅក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនឌីជី នឹងតាំងចិត្តយ៉ាងមុតមំាក្នុងការផ្តល់សេវាកម្មរបស់ខ្លួនដល់អតិថិជនយ៉ាងយកចិត្តទុកដាក់ បំផុត ។

ព័ត៌មានបន្ថែមពីឌីជីសូមចូលទៅកាន់៖ www.digi.com.kh ឬ ទូរស័ព្ទមកកាន់ផ្នែកលក់ ៖ 098 888 992 | 089 888 992 ៕