(កណ្តាល)៖ ប្រជាពលរដ្ឋ ២នាក់ ជាម្ចាស់ដីរស់ក្នុងភូមិលេខ៥ និងភូមិលេខ៦ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បានរងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរបួសបាក់ឆ្អឹងផាលត្រគៀក ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅគ្លីនិកសម្ភពបញ្ញាក្រុងតាខ្មៅ ខណៈមួយចំនួនទៀតរងរបួសស្រាល ដោយសារមានមនុស្ស១ក្រុម បើករថយន្តកញ្ចក់បិទស្កត់ខ្មៅមើលខាងក្នុងមិនឃើញ មកដេញបុករថយន្តពួកគាត់នៅចំណុចបឹងកងចក្រតំបន់ អតីតឡុត៍នេសាទលេខ៥ ភូមិលេខ៥ និងលេខ៦ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបឹងកងចក្រជាប់ព្រំប្រទល់ស្រុកស្អាង និងស្រុកលើដែក ខេត្តកណ្តាល។
ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងហេតុការណ៍នោះរួមមាន៖ ទី១ឈ្មោះ ថៅ ថន អាយុ៥៣ ឆ្នាំរងរបួសបាក់ឆ្អឹងផាលត្រគៀក ទី២ ឈ្មោះ អូន ណាក់ អាយុ៥៣ឆ្នាំ រងរបួសផ្នែកក្បាលរហូតក្អួត អ្នកទាំងពីររស់នៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល និង ៥នាក់ទៀតរងរបួសស្រាល។
លោក អូន ណាក់ បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពីទទួលព័ត៌មានថា មានជំនាញសូរិយោដីមកពីក្រសួង ទៅវាស់ និងកំណត់ដីបឹងអតីតដែនឡូត៍នេសាទលេខ៥ ឬហៅថា បឹងជ្រាំប្រាំង ទៅឲ្យក្រុមហ៊ុន ពួកគាត់មានដីអាស្រ័យផលនៅចំណុចនោះបន្តិចបន្តួចម្នាក់ ក៏បាននាំក្នាជិះរថយន្តមួយគ្រឿង ម៉ាកតាកូម៉ាទៅចាំមើល ក្រុមគណៈកម្មការ និងជំនាញសូរិយោដីចុះពី ក្រសួងខ្លាចវាស់គៃបន្លំចូលដីពួកគាត់ ដោយទៅគ្នា៧នាក់១រថយន្ត។ លុះពេលពួកគាត់នាំគ្នាត់ចេញរថយន្តទៅដល់ម្តុំបឹងកងចក្រអតីតឡូត៍នេសាទលេខ៥នោះ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបិតស្កុតកញ្ចក់ខ្មៅមើលខាងក្នុងអត់ឃើញ រួចជិះមកដេញបុករថយន្តពួកគាត់បណ្តាលឲ្យពួកគាត់ជិះខាងក្រោយចំនួន៥នាក់ ធ្លាក់៤នាក់ចុះបោកទៅនិងដី។
លោកបានបន្តថា ក្រោយបុករថយន្តពួកគាត់ ធ្លាក់អ្នកជិះ៤នាក់ហើយនោះ រថយន្តបង្កព្យាយាមបើកគេច អ្នកបើកបររថយន្តរងគ្រោះ បានព្យាយាមបើកដេញតាមដោយគាត់ មិនទាន់ធ្លាក់គឺគាត់នៅតោង ដេញតាមប្រហែល ១០០០ម៉ែត្រ ទើបរថយន្តវ៉ាក់នឹងប្រឡាយ រថយន្តបង្កបន្ថែមល្បឿនបង្ហោះផុតប្រឡាយទៅបាត់។
ចំណែករថយន្តរងគ្រោះ ពួកគាត់ជាន់ហ្វ្រាំងមិនទាន់ជ្រុលធ្លាក់ប្រឡាយដូចគ្រវែងគាត់ចោលបោកទៅនិងដីសន្លប់បាត់ស្មារតីតែម្តងទៅ លុះដឹងខ្លួននៅមណ្ឌលសុខភាពតាលន់។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំតាលន់ បានបញ្ជូនទៅកាន់គ្លីនិកសម្ភពបញ្ញា ដើម្បីស្កេនមើលស្ថានភាពរបួស។
លោកបានបន្តថា ក្រោយពីបញ្ជូនមកដល់គ្លីនិកសម្ភពបញ្ញា គ្រូពេទ្យបានហៅគាត់ចូលស្កេនមើលមុន ព្រោះគាត់មកដល់ក្អួតខ្លាំង រួចទើបនាំលោក ថៅ ថន ចូលទៅថត។ ក្រោយថតរួច ក្រុមគ្រូពេទ្យបានប្រាប់ថា រូបគាត់មានបញ្ហាធ្ងន់ត្រង់ក្បាល ចំណែកលោក ថៅ ថន បាក់ឆ្អឹងផាលត្រគៀកដាច់ពីគ្នា ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ តែបើមន្ទីរពេទ្យទាំងពីរនោះអត់មានឆ្អឹងផ្លាស់ប្តូរ គឺមានតែបញ្ជូនទៅវៀតណាម។
លោកបានបញ្ជាក់ថា រថយន្តមកបុករថយន្តពួកគាត់នោះ ជារថយន្តមកពីស្រុកលើកដែក តែគាត់ដឹងថា អ្នកនៅក្នុងរថយន្តនោះប៉ុន្មាននាក់ ហើយឈ្មោះនោះទេ ព្រោះរថយន្តបិតស្កត់ខ្មៅមើលខាងក្នុងមិនឃើញ។ សកម្មភាពនេះហាក់បីដូចជា មានគម្រោងរៀបចំចាំធ្វើបាបប្រជាពលរដ្ឋ ព្រោះរថយន្តបិតស្កត់ខ្មៅមើលមិនឃើញខាងក្នុង។
ពលរដ្ឋបានបន្តទៀតថា ដោយខ្លាចគេវាស់ចូលដីពួកគាត់ ទើបពួកគាត់នាំគ្នាមកពិនិត្យសកម្មភាពរបស់ជំនាញទាំងនោះ។
បើយោងតាមលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង បានប្រាប់ថា ការចុះមកវាស់វែងនេះ ធ្វើឡើងទៅតាមលិខិតណែនាំរបស់ក្រសួង និងសាលាខេត្តផងដែរ ប៉ុន្តែក្រោយពីធ្វើការវាស់វែង និងបាញ់បាន ២ពង់ ត្រូវបានប្រជាពលរដ្ឋ លើកគ្នាមកតវ៉ាដោយកាក់ព័ទ្ធរថយនតគោយន្តជិត ទើបលោកឆ្លងយោបល់មកលោកអភិបាលស្រុកស្អាង ដើម្បីសុំយោបល់ ពេលនោះលោកអភិបាលស្រុក ក៏សម្រេចដកកម្លាំងចេញមកវិញសិន ដើម្បីរង់ចាំគោលការណ៍ពីថ្នាក់ខេត្តបន្ត៕