(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៧៤៤គ្រឿង រកឃើញល្មើសច្បាប់២៨៣គ្រឿង(ម៉ូតូ៥១%) អប់រំ១៤១គ្រឿង និងផាកពិន័យ១៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,១១២គ្រឿង, អប់រំ៨៣គ្រឿង និងផាកពិន័យ៥៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៩,៩០២៦គ្រឿង រកឃើញយានយន្តល្មើស២១,៤២៦គ្រឿង(ម៉ូតូ៥៧%) ក្នុងនោះអប់រំ១០,៤៧១គ្រឿង និងផាកពិន័យ១០,៩៥៥គ្រឿង៕