(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ សម្រាប់ថ្ងៃដំបូង ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ចប់ហើយ ដោយដំណើរការក្នុងស្ថានភាពរលូន និងស្ងប់ស្ងាត់ល្អ។
សម្រាប់ការប្រឡងបាក់ឌុបថ្ងៃដំបូងនេះ មានការប្រឡង៤មុខវិជ្ជាទាំងថ្នាក់វិទ្យាសាស្ត្រសង្គម និងនិងថ្នាក់វិទ្យាសាស្ត្ររួមមាន៖
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិ។
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
ដោយឡែកសម្រាប់ការប្រឡងនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ស្អែកនេះរួមមាន៖
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ គណិតវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ សីលធម៌ ពលរដ្ឋវិជ្ជា។
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ និង ម៉ោងទី២ មុខវិជ្ជា៖ រូបវិទ្យា។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ។
* ពេលរៀសល ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជា គណិតវិទ្យា។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕