(ភ្នំពេញ)៖ កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរពណ៌ Ocean Green និង Jet Black (ដែលមានបង្កប់បច្ចេកវិទ្យាកាមេរ៉ា60X Digital Zoom) គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់កណ្តាល ឆ្នាំ២០១៩នេះ ដោយវាមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ខាងក្រោយ ផ្នែកចំហៀង ព្រមជាមួយនឹងសមត្ថភាពផ្នែកខាងក្នុង ដ៏លេចធ្លោគ្មានគូរប្រៀបថែមទៀតផង ដោយការរចនាផ្នែកខាងក្នុងរបស់វាចេញមក គឺស្រស់ស្អាតមានសភាពរលោង ទាក់ទាញអារម្មណ៍ និងមានលក្ខណៈពិសេសនៅលើ Software ថែមទៀតផង។
លើកនេះ Admin សុំសួរបន្តិចមើល៍ថាអ្នកណាខ្លះ ធ្លាប់លេងហ្គេមអនឡាញក្នុងស្មាតហ្វូន OPPO Reno 10X Hybrid Zoom មានអារម្មណ៍ម៉េចដែរ ជាការពិតណាស់ Admin ក៏ជាអ្នកចូលចិត្តលេងហ្គេមអនឡាញដែរ ហើយទូរស័ព្ទ Reno បានបំពេញក្តីសុបិន្តរបស់ Admin និង ក្រុម Gamer ភាគច្រើនហើយនៅពេលនេះ ដោយសារតែវាមានថ្មធំ 4065mAH មានបច្ចេកវិទ្យា Hyper Boost 2.0 ដើម្បីជំនួយល្បឿន ក្នុងការលេងហ្គេមអនឡាញធំៗ នឹងធ្វើឲ្យមានតុល្យភាពដល់ថាមពលប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នក។
ចំណែក Frame Boost និង Touch Boost ជំនួយដល់អ្នកលេងហ្គេមទាំងអស់ ចៀសវាងពីការរំខាននានា និងទម្លាក់រាល់ការរំខានទាំងនោះ ចេញពីអេក្រង់ហ្គេមរបស់អ្នកបាន ហើយវាប្រៀបបានទៅនឹងជំនួយការដ៏ជំនាញមួយ ដែលមានតួនាទីត្រួតពិនិត្យ និងឃ្លាំងមើលយ៉ាងសម្ងាត់ នៅលើតារាងក្រាហ្វិចនៃប្រព័ន្ធទូរស័ព្ទរបស់អ្នក និងជួយការពាររាល់ការរំខានទាំងនោះ នៅក្នុងស្ថានភាពដ៏សំខាន់ នៅពេលដែលអ្នកលេងហ្គេមម្តងៗ ម្យ៉ាងវិញទៀតការប្រើប្រាស់មុខងារ Touch Boost ប្រៀបបានទៅនឹងអ្នកការពារលើបញ្ហាស្រដៀងគ្នានេះដែរ។
មិនតែប៉ុណ្ណោះ Game Assistant នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការជូនដំណឹងសារដ៏មានតម្លាភាពក្នុងកំឡុងពេលលេងហ្គេមក៏ដូចជាកាត់បន្ថយកម្រិត ប៉ះពាល់ភ្នែកនៅលើអេក្រង់បាន។ លើសពីនេះទៀត Gamers ទាំងអស់ក៏អាចមានជម្រើស ក្នុងការទំលាក់កម្មវិធីលេងហ្គេមរបស់ពួកគេនៅក្នុងទូ «កុងតឺន័រ» របស់វាបានដែរ ព្រោះវាងាយស្រួលចំណាំទីតាំងហ្គេម ក្នុងទូរស័ព្ទដៃរបស់លោកអ្នក។
អ្វីដែលកាន់សំខាន់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ស្មាតហ្វូន Reno 10x Zoom នៅពេលលេងហ្គេមអនឡាញកាន់តែយូរ អាចចៀស វាងកើតឡើងនូវបញ្ហាកម្តៅទូរស័ព្ទបានដោយសារតែវាមានកម្មវិធីបន្សាបកំដៅបីស្រទាប់ខុសៗ គ្នាដូចជាស្រទាប់ក្រាហ្វីត ស្រទាប់ស្ពាន់ត្រជាក់ និងជែលបន្សាបកម្ដៅ និងកាន់តែងាយស្រួលក្នុងការចាប់កាន់ទូរស័ព្ទដោយដៃកាន់តែងាយស្រួល ពេលកំពុងលេងហ្គេមម្តងៗ៕