(ភ្នំពេញ)៖ បេីនិយាយពីអ្នកនាង សោម សួគ៌ពណ្ណារី គឺមានជីវិតកំសត់ ហេីយជាកូនបំណុលជំពាក់លុយគេ ប៉ុន្តែក្រោយមក២ឆ្នាំ អ្នកនាងបានវិវត្តន៍ខ្លួន មកជាអ្នកមានលុយមានកាករាប់ម៉ឺនដុល្លារទិញផ្ទះ ទិញឡានទំនេីបជិះ ដោយចំណាយពេលត្រឹម២ឆ្នាំតែប៉ុណ្ណោះ។
អ្នកនាង សោម សួគ៌ពណ្ណារី ធ្លាប់ជាអ្នកមានមុខរបររកស៊ីម្នាក់ដែលមានជីវភាពធូរធារ តែក្រោយពីរកស៊ីខាត អ្នកនាងត្រូវធ្លាក់ខ្លួនអស់លុយពីខ្លួន រហូតជំពាក់បំណុលគេ ពេលនោះធ្វើអោយអ្នកនាង និងក្រុមគ្រួសារមានការលំបាកជាខ្លាំង តែដោយសារការចាប់យកឱកាស ក្លាយខ្លួនជាសមាជិកជាមួយគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនគ្រឿងសម្អាង ដែលមានរោងចក្រផលិតផលិតផលផ្ទាល់ខ្លួន និងមានលក់ផលិតផលម៉ាកល្បីៗជាច្រើន ព្រមទាំងមានតំណាងចែកចាយលក់ទូទៅប្រទេសរាប់ម៉ឺននាក់មក។
អ្នកនាងត្រូវផ្លាស់ប្តូរទាំងស្រុង ព្រោះមានប្រាក់ចំណូលរាប់ពាន់ដុល្លា ដែលអាចសងបំណុលគេបាន ហើយអាចមានលទ្ធភាពទិញផ្ទះ ទិញឡានទំនើបជិះត្រឹមរយៈពេលដ៏ខ្លីបំផុត ដោយអ្នកនាងបានរាប់រៀបថា៖ ខ្ញុំពិតជាសូមអរគុណដល់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ជាពិសេសសូមអរគុណដល់បង ប្រុស អគ្គនាយក និងបងស្រីអគ្គនាយិកា ដែលបានជួយស្រ្តីម្នាក់នេះឲ្យស្គាល់ពីគុណតម្លៃខ្លួនឯង ជួយឲ្យខ្ញុំអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន ជួយឲ្យស្រ្តីម្នាក់នេះក្លាយជាមនុស្សឆ្លាត ហើយកាន់តែឆ្លាតនោះ គឹឲ្យខ្ញុំស្គាល់អ្វីដែលហៅថាទ្រព្យសម្បិត្តពិត ថ្វីត្បិតតែបងទាំងពីរមិនមែនជាសាច់ញាតិរបស់ខ្ញុំ។ ជីវិតអ្នកនាងពិតជាផ្លាស់ប្តូរទាំងស្រុង ដែលអាចនិយាយបានថាគិតស្មានមិនដល់ ត្រឹមរយៈពេលដ៏ខ្លី៕