(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៦កន្លែង សរុបទុនវិនិយោគជាង ២៦លានដុល្លារអាមេរិក។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា គម្រោងវិនិយោគទាំង៦នោះរួមមាន៖

១៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពឱ្យធ្វើការវិនិយោគតែពុំមានការលើកទឹកចិត្ត សម្រាប់គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន AMAMOKE TOBACCO (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង។

២៖ ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

៣៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។

៤៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៣កន្លែង។

៥៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

៦៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់៕