Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

19-08-2019 09:39

(ភ្នំពេញ)៖ ដើម្បីជាកម្លាំងចិត្ត និងក្តីអាណិតស្រឡាញ់ដល់ឥស្សរជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដល់ជាតិមាតុភូមិនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ និងសម្តែងការគួរសមដល់ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងនូវការនឹករលឹក ចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជាឥស្សរជនម្នាក់ ដែលមួយជីវិតរបស់លោកព្រឹទ្ធាចារ្យបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយមិនខ្លាចនឿយហត់។

នាយឧត្តមសេនីយ៍ ក៏បានជូនពរលោកព្រឹទ្ធាចារ្យ សូមឱ្យមានសុខភាពល្អឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះ តែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។

លោក ព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត គោរពស្រឡាញ់គ្នា ទៅវិញទៅមក៕