(ថៃ)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក្នុងឱកាសបំពេញបេសកកម្មការងារនៅប្រទេសថៃ បានឆ្លៀតចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលរងរបួសក្នុងឧបទ្ទវហេតុផ្ទុះហ្គាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ នាថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។
ក្រៅពីការសួរសុខទុក្ខលោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ដោះស្រាយការខ្វះខាតរបស់គ្រួសារ។
យោងតាមក្រុមគ្រួសារបានឱ្យដឹងថា ស្ថានភាពរបួសរបស់លោក ហួត មុនីពិសាខ បានប្រសេីរបន្តិចហេីយ ក្រោយការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ថា លោក ហួត មុនីពិសាខ បានរងគ្រោះពេលជួយអន្តរាគមន៍ក្នុងឧបទ្ទវហេតុផ្ទុះហ្គាសនៅភូមិភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ផ្លូវលោកតាខៀវ ណឺយ) កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ដោយឃេីញពីវីរភាពលេីការងាររបស់មន្ត្រីនគរបាលរូបនេះ មានមន្ត្រីរាជការ និងសប្បុរសជនជាច្រេីនបានឧបត្ថម្ភថវិកា ដេីម្បីព្យាបាលរបួស និងដោះស្រាយការលំបាកក្នុងជីវភាព។
បើតាមរបាយកាណ៍ ពីមន្ត្រីអមដំណើរបស់លោកអភិបាលខេត្ត ទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងស្នាក់នៅមន្ទីរពេទ្យអ៊ុនប៊ុន ប្រទេសថៃថា ៖ មន្ត្រីនគរបាល ហួត មុនីពិសាខ រងគ្រោះដោយសារជួយអន្តរាគមន៍ក្នុងឧបទ្ទេវហេតុផ្ទុះហ្គាសនោះ បានធូរស្រាលច្រើនហើយ ប្រហែល 5 ទៅ 8អាទិត្យទៀត គាត់ជាងចេញបានពីមន្ទីរពេទ្យបានហើយ។ ថ្ងៃនេះ គាត់អាចញាំបានហើយ តែយប់មិញជំងឺក្រពះគាត់រើបន្តិចបណ្តាលឱ្យគាត់ចុកពោះ ។
ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ គាត់បាននិយាយ ជជែកជាមួយលោក ទៀ សីហា បានប្រហែល 30នាទី។ ហើយបើតាមគ្រូពេទ្យ នៅមន្ទីរពេទ្យអ៊ុកប៊ុន បានជំរាបប្រាប់អភិបាលខេត្ត ថា ៖ រាងកាយគាត់ គឺបានរលាក 23% នៃខ្លួនប្រាណ ។