(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៩៣៤គ្រឿង រកឃើញល្មើសច្បាប់៥២៨គ្រឿង (ម៉ូតូ៤២%) អប់រំ២៥៤គ្រឿង និងផាកពិន័យ២៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,២៤០គ្រឿង, អប់រំ១៧៦គ្រឿង និងផាកពិន័យ៦០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៧,២៨២គ្រឿង រកឃើញយានយន្តល្មើស២១,១៤៣គ្រឿង (ម៉ូតូ៥៧%) ក្នុងនោះអប់រំ១០,៣៣០គ្រឿង និងផាកពិន័យ១០,៨១៣គ្រឿង៕