(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៤៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០៨នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២២ករណី ឃាត់ខ្លួន៦១នាក់ និងប្រើប្រាស់២៥ករណី ឃាត់ខ្លួន៤៧នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប៥,៨៩២ករណី ដោយឃាត់មនុស្សចំនួន១២,៧៩០នាក់ (ស្រី៨៩១នាក់) (ជនបរទេស៣០២នាក់ ស្រី៥០នាក់ មាន១២សញ្ជាតិ)៕