(ភ្នំពេញ)៖ អ្នកដែលមានសំណាង បានឈ្នះរង្វាន់ម៉ូតូកង់បី ចំនួន២គ្រឿងពីក្រុមហ៊ុន TVS ប្រចាំខែកក្កដា ឆ្នាំ២០១៩ គឺប្រជាពលរដ្ឋរស់នៅភ្នំពេញ និងខេត្តព្រះសីហនុ។ រង្វាន់ម៉ូតូកង់បីនេះ បានត្រូវប្រគល់ដល់អ្នកឈ្នះ កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់អ្នកឈ្នះរៀងៗខ្លួន។
សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែសីហា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បី TVS បានចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួន បានជាវនូវម៉ូតូកង់បីម៉ាក TVS ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ប្រចាំខែ ដែលរួមមាន៖ ម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន២រង្វាន់ ទូរស័ព្ទដៃស្មាតហ្វូនចំនួន៣រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន៥រង្វាន់។
សម្រាប់រង្វាន់ធំប្រចាំខែកក្កដា ម៉ូតូកង់បីម៉ាក TVS ចំនួន២រង្វាន់ បានទៅលើអតិថិជនឈ្មោះ ផន ភាន រស់នៅខេត្តព្រះសីហនុ ដែលមានសន្លឹកឆ្នោត០០៤៣៦២ និងអតិថិជនមួយរូបទៀត មានឈ្មោះ ខុន សាវ៉ាត់ មកពីភ្នំពេញ ដែលកាន់សន្លឹកឆ្នោត០០៤២៥២។
ចំណែករង្វាន់ទូរស័ព្ទដៃចំនួន៣គ្រឿង បានទៅឈ្មោះ ហេង សោភី គ្រឿន សុភ័ក្រ និងយស ច័ន្ទនីកា រីឯប្រេងម៉ាស៊ីនចំនួន៥រង្វាន់ បានទៅលើឈ្មោះ ម៉ី ម៉េងហួរ, តុំ សាលីន, យិន ឧត្តម, ម៉ុន ប៊ុនធីភួង សាម៉េត។
គួរបញ្ជាក់ដែរថា សម្រាប់ការចាប់រង្វាន់លើកនេះ គឺជាការចាប់រង្វាន់លើកទី៣ ប្រចាំខែកក្កដា សម្រាប់អតិថិជនដែលបានជាវនូវម៉ូតូ TVS King Deluxe ស៊េរីឆ្នាំ២០១៩ ពីក្រុមហ៊ុនTVs។ ហើយរាល់ការចាប់រង្វាន់ សម្រាប់អតិថិជន គឺមានភាពសុក្រឹតនិងយុត្តិធម៌ជាទីបំផុត។
ម្យ៉ាងវិញទៀត ចំពោះអតិថិជនដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះសន្លឹកឆ្នោតរបស់អតិថិជនទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំដែលមានរង្វាន់ធំ ជារថយន្តដ៏ទំនើបផងដែរ។ Toyota Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់១,០០០ដុល្លារ ទូរសព្ទ័ដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។
បច្ចុប្បន្នគេសង្កេតឃើញថា វត្តមានម៉ូតូកង់បីជាច្រើនប្រភេទនៅកម្ពុជា កំពុងកើនឡើងស្របពេលតម្រូវការសេវាដឹកជញ្ជូន ក៏កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណើននេះ បានធ្វើឱ្យការនាំចូលម៉ូតូកង់បី របស់វិនិយោគិនបរទេស និងក្នុងស្រុកកាន់តែច្រើនឡើងៗនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ។
ទន្ទឹមនឹងការជួយសម្រួលដល់សេវាដឹកជញ្ជូន, ការកាត់បន្ថយការស្ទះចរាចរណ៍ និងជួយជំរុញសេដ្ឋកិច្ចនោះ ម៉ូតូកង់បីជាពិសេសម៉ូតូកង់បីធីវីអេស (TVS) របស់ឥណ្ឌា បានផ្តល់ឱកាសការងារ និងមុខរបរបន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជាថែមទៀត។ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជន TVS បានសហការជាមួយធនាគារអ៊ីអន ដែលជាដៃគូសហការបង់រម្លោះរបស់ម៉ូតូកង់បីធីវីអេស៕