Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News ត្រូវបានអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ពីក្រុមហ៊ុនអាកាសចរណ៍ JC Airlines រយៈពេល៣ថ្ងៃ

18-08-2019 16:33

(ភ្នំពេញ)៖ អ្នកសារព័ត៌មានកម្ពុជាចំនួន ៣រូប រួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពព័ត៌មាន Commercial News និងវេបសាយ Jian Dan ត្រូវបានអញ្ជើញឲ្យធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC Airlines។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC Airlines បានសម្ពោធជាផ្លូវការ សម្រាប់ផ្លូវហោះហើរ ពីភ្នំពេញ (កម្ពុជា) ទៅយ៉ាំងហ្គូន (មីយ៉ាន់ម៉ា)។

អ្នកសារព័ត៌មានកម្ពុជា ដែលត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនេះ រួមមាន លោក សុខ ច័ន្ទបូរិទ្ធិ អនុប្រធានផ្នែកទីផ្សារ និងជាប្រធានផ្នែកលក់ របស់អង្គភាពព័ត៌មាន Fresh News, លោក លី ខាង អ្នកយកព័ត៌មានរបស់ Commercial News និងអ្នកនាង Xiao Pu អ្នកព័ត៌មាននៃវេបសាយ Jian Dan៕