(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងយកអំណោយជូន កម្លាំងវរអន្តរាគមន៍ដែលគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យសម្តេចតេជោស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏ផ្ដាំផ្ញើសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ ជូនមន្ដ្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ។
ជាមួយគ្នានោះ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន ក៏បានយកអំណោយរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ជូនមន្ដ្រីដែលជួបគ្រោះថ្នាក់ផងដែរ រួមមាន មី ត្រីខ ទឹកសុទ្ធ ទឹកដោះគោឆៅ និងថវិកា១០ម៉ឺនម្នាក់ ព្រមទាំងជូនមន្ទីរពេទ្យសម្តេចតេជោស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថវិកា១លានរៀល សារ៉ូម២កេស មី៥កេស ត្រីខ១កេសធំ ទឹកសុទ្ធ Oral២កេស។
បន្ទាប់មកនៅព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បានបន្តចុះសួរសុខទុក្ខកម្លាំងអន្តរាគនម៍ និងនាំយកអំណោយរបស់សប្បុរសជនជូនដល់ វរអន្តរាគមន៍ និងវរ៧៩៣, ៧៩៥ និង១០៥ រួមមាន មី២៣០កេស ត្រីខ២៣០យួរ ទឹកសុទ្ធ វីតាល់ ១០០កេស និងទឹកត្រី១០យួរផងដែរ៕